នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ
ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក
ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០១៧ សហវ.សរ.អថ
ចុះថ្ងៃទី១៦ ខែធ្នូ
ឆ្នាំ២០២៤”ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋាន កសហវ. តំណាងអគ្គនាយកដ្ឋានថវិកា
និងតំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាល នៃ កសហវ., មន្ទីរ សហវ. រាជធានី
ខេត្ត សរុបប្រមាណ ១៥០រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង
ណែនាំជារួមអំពីខ្លឹមសារនៃសារាចរ ០១៧ និងការណែនាំបន្ថែមដល់អង្គភាពថវិកា នៃ កសហវ.
អំពីកាតព្វកិច្ចរៀបចំរបាយការណ៍អនុវត្តថវិកាឆ្នាំ២០២៥។